ព័ត៌មាន​ទូទៅ
          
ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា ករណីបុរសជនជាតិចិនម្នាក់ដែលស្លាប់មិនមែនមកពីជំងឺកូវីដ១៩ទេ

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសមួយស្ដីអំពី បញ្ជាក់នៃការស្លាប់របស់បុរសជនជាតិម្នាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ព្រែកព្នៅ។ ក្រសួងបានបញ្ជាក់ថា បរុសដែលស្លាប់នោះមានឈ្លោះថា ឡាយ ប៊ីនស៊ាង (Lay Binxiang) ភេទប្រុស អាយុ៣៤ឆ្នាំ ទីកន្លែងកំណើត ហ៊្វូជាន ប្រទេសចិន កាន់លិខិតឆ្លងដែនលេខ EH5340113 ដែលបុរសរូបនេះបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ ស្នាក់នៅសណ្ឋាគារខូល័រ (សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ដោយថ្ងៃដែលយកសំណាកធ្វើតេស្តមេរោគកូវីដ-១៩ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ហើយថ្ងៃចូលសម្រាកព្យាបាលនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ។

 

 

គួររំលឹកថាបុរសខាងលើនេះធ្លាប់មានប្រវត្តិបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ក្រោយពីក្រុមកោសល្យវិច្ច័យបានពិនិត្យសាកសពបុរសខាងលើឃើញថា លទ្ធផលពិនិត្យទឹកនោមមានសារធាតុអំហ្វេតាមីនខ្ពស់ ដោយប្រើក្នុងរយៈពេលយូរមកហើយ ដូច្នេះសន្និដ្ឋានថាអ្នកជំងឺស្លាប់ភ្លាមៗដោយសភាព រើមេថ្នាំញៀនធ្ងន់ធ្ងរបណ្ដាលឱ្យគាំងបេះដូងស្លាប់តែម្ដង។ ពេលនេះសពបុរសខាងលើ ក្រសួងកំពុងបន្តអនុវត្តន៍ការគ្រប់គ្រងសពក្នុងបរិបទកូវីដ-១៩ ដោយពិភាក្សាជាមួយនិងស្ថានទូតចិនប្រចាំកម្ពុជា៕

 

 

 

 

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់