ព័ត៌មាន​ទូទៅ
          
ក្ដៅៗ! បេក្ខនារី Miss Grand មកពីប្រទេសពីរផ្សេងគ្នា ធ្វើតេស្តមានជំងឺកូវីដ១៩

(ថៃ)៖ សល់តែប៉ុន្មានថ្ងៃទៀតទេ ការប្រកួតកម្មវិធី Miss Grand International 2020-2021 និងត្រូវចាប់ផ្ដើមហើយ សម្រាប់ការបង្ហាញនូវវត្តមានរបស់បេក្ខនារីជាច្រើនប្រទេសក៏បានមកដល់អស់ហើយដែរ។ យ៉ាងណាមិញនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ សម្រាប់តែខាងស្ថាប័ន Miss Grand International បានចេញសេចក្ដីប្រកាសមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការថា គឺបានរកឃើញនូវវីរុសជំងឺកូវីដ១៩ លើបេក្ខនារីចំនួន ០២រូប ដែលបានផ្ទុកជំងឺកូវីដ១៩ នេះ។ បេក្ខនារីដែលឆ្លងជំងឺទាំង២នាក់នេះគឺជាបេក្ខនារីមកពីប្រទេស Nigeria មួយរូប និងប្រទេស Kenya មួយរូបផងដែរ។ ដោយពេលនេះខាងស្ថាប័ន Miss Grand International កំពុងតែរៀបចំបញ្ជូនបេក្ខនារីទាំង២នាក់ ទៅមន្ទីរពេទ្យដើម្បីទទួលបានការសម្រាកព្យាបាល ពីក្រុមគ្រូពេទ្យរបស់ប្រទេសថៃផងដែរ។ ដោយឡែកសម្រាប់បេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗទៀតវិញគឺលទ្ធផលនៃការធ្វើតេស្តមេរោគលើកដំបូងគឺ អវិជ្ជមានទាំងអស់។ គួរបញ្ជាក់ថាពេលនេះខាងស្ថាប័នកំពុងនៅតែបន្តធ្វើការតេស្តពិនិត្យតាមដានសុខភាពរបស់បេក្ខនារីទាំងអស់ ដើម្បីចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ។

សូមបញ្ជាក់ថាសម្រាប់ កញ្ញា លីវ ជីលី Miss Grand Cambodia 2020 យើងវិញគឺគាត់មានសុខភាពល្អធម្មតាទេ ៕

 

 

 

ប្រភព៖ Miss Grand International

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់