ព័ត៌មាន​ទូទៅ
          
Wow! វីដេអូ First Day State Quarantine របស់កញ្ញា លីវ ជីលី កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅលើផេក Miss Grand International ដែលមានអ្នកមើលច្រើនជាងគេ

(ភ្នំពេញ)៖ ថ្មីៗនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខាងស្ថាប័ន Miss Grand International 2020-2021 បានធ្វើការទទួលស្វាគមន៍ដល់បណ្ដាបេក្ខនារីមកពីប្រទេសផ្សេងៗជាច្រើនទូទាំងពិភពលោក ដើម្បីមកចូលរួមធ្វើការប្រកួតក្នុងកម្មវិធី Miss Grand International វគ្គផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

 

 

 

យ៉ាងណាមិញនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ Miss Grand International បានធ្វើការផុសសកម្មភាពខ្លះៗដូចជាការមកដល់របស់បេក្ខនារីប្រទេសនីមួយៗ អ្វីដែលពិសេសនោះសម្រាប់វីដេអូបង្ហាញខ្លួនថ្ងៃដំបូងរបស់កញ្ញា លីវ ជីលី កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង និងក្លាយជាវីដេអូដែលមានប្រជាប្រិយភាពខ្លាំងជាងគេ គឺមានចូលទស្សនារហូតដល់ 393K និងអ្នកចុច Like បាន 35K អ្នក Comment វិញឡើងជិត 2K ឯណោះ ដែលវីដេអូនេះទើបតែបានបង្ហោះត្រឹមរយៈពេល២២ម៉ោងតែប៉ុណ្ណោះ បើធៀបទៅនឹងវីដេអូរបស់បេក្ខនារីប្រទេសដទៃផ្សេងទៀត។ វីដេអូរបស់កញ្ញា លីវ ជីលី បានក្លាយជាវីដេអូឈរនៅលំដាប់លើគេនៃវីដេអូដែលមានអ្នកចូលទស្សនាច្រើនជាងគេ នៅលើហ្វេសប៊ុកផេក Miss Grand International បើគិតត្រឹមរយៈពេលមិនដល់២៤ម៉ោងផង ។

 

 

 

 

 

ដោយឡែកចំពោះកញ្ញា លីវ ជីលី វិញសម្រាប់ថ្ងៃដំបូងនៃការទៅដល់ទឹកដីប្រទេសថៃគឺកញ្ញាពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយជាខ្លាំង អ្វីដែលពិសេសនោះគឺកញ្ញាទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាជនខ្មែរទាំងក្នុងនឹងក្រៅប្រទេសជាច្រើនស្រលាញ់ និងផ្ដល់កំលាំងចិត្តដល់កញ្ញាពីចំងាយផងដែរ។ កញ្ញាសង្ឃឹមថាបងប្អូនប្រជាជនខ្មែរយើងនៅតែបន្តការគាំទ្រដល់កញ្ញាឱ្យកាន់តែច្រើននៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រផងដែរ៕

 

 

 

 

 

 

មកទស្សនាវីដេអូខាងក្រោមនេះ៖ 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់