ព័ត៌មាន​ទូទៅ
          
រន្ធត់ណាស់! កងទ័ពឆ័ត្រយោងលោតខុសបច្ចេកទេស បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ (មានវីដេអូ)

(កំពង់ស្ពឺ)៖ ព័ត៌មានបឋម នៅម៉ោង ១ និង ២០ នាទីរសៀល ថ្ងៃ​ទី ១៤ មករា​ ២០២១ មានករណីលោតឆ័ត្រ ខុសបច្ចេកទេស បណ្ដាលឱ្យមានអ្នកធ្លាក់មកចំនួន ២ នាក់ ។ ​ ព័ត៌មានបឋម ក្នុងហេតុការណ៍នេះបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ ទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ។

 

 

 

សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ ​និងមានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ៕

ទស្សនាវីដេអូខាងក្រោមនេះ៖

 

 

 

 

 

 

 

ប្រភព៖ ប្រជាប្រិយ

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់