ព័ត៌មាន​ទូទៅ
          
កញ្ញា ដួង ចាន់សុភត្ត្រា ប្រាប់ថាពិបាកសម្ដែងត្រង់ឈុតស្នេហាស្រើបស្រាលជាមួយនឹងតួឯកប្រុសក្នុងរឿង “កាំបិតមុខ២”

(ភ្នំពេញ)៖ តាមរយៈការទស្សនាខ្សែភាពយន្តភាគរឿង “កាំបិតមុខ២” តារាសម្ដែង កញ្ញា ដួង ចាន់សុភត្ត្រា ដែលជាតារាសម្ដែងតួអង្គឈ្មោះថា អារីយ៉ា ជាតួអង្គស្រីកំណាន់របស់តួឯកប្រុសក្នុងរឿងនេះផងដែរ ។ រឿងភាគ “កាបិតមុខ២”នេះគឺជាខ្សែភាពយន្តភាគថ្មីមួយ និងជាលើកដំបូងរបស់កញ្ញា ដែលបានសម្ដែងជាតួកាចឆ្នាស់ និងជាតួអង្គស្រីកំណាន់បែបនេះ ជាពិសេសបានចូលរួមសម្ដែងជាមួយកំពូលតារាសម្ដែងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាយើងមកគ្រប់ជំនាន់ផងដែរ ។ គួររំលឹកថាកន្លងមកកញ្ញាដួង ចាន់សុភត្ត្រា ធ្លាប់តែសម្ដែងខ្សែភាពយន្តរឿងបែបតួអង្គសុភាព ស្លូត ជាមនុស្សល្អ អាចនិយាយបានថានេះជារសជាតិថ្មីបទពិសោធន៍ថ្មីមួយសម្រាប់កញ្ញាដែលសម្ដែងជាតួកាចឆ្នាស់បែបឈ្នានីស។

 

 

 

ដោយឡែកនៅក្នុងកម្មវិធីជជែកកំសាន្តរឿងភាគទូរទស្សន៍(TV Drama Talk Show) របស់ផលិតកម្មមហាហង្ស ដែលជាកម្មវិធីជជែកកំសាន្តអំពីចំណាប់អារម្មណ៍របស់តួអង្គសម្ដែងក្នុងរឿង “កាំបិតមុខ២” នេះ កញ្ញាក៏បានបង្ហាញពី ផលវិបាកខ្លះៗ ដែលកញ្ញាសម្ដែងក្នុងរឿងនេះ គឺទី១ត្រង់ឈុតស្រវឹង ដោយសារកញ្ញាមិនចេះញ៉ាំស្រា ទើបបង្ខំចិត្តញ៉ាំស្រានៅក្នុងឈុតមួយ ទី២ត្រង់ឈុតតួប្រុសសុំបែកគ្នា ត្រង់ឈុតនេះកញ្ញាពិតជាពិបាកធ្វើអារម្មណ៍ណាស់ និងទី៣គឺឈុតស្នេហាបែបស្រើបស្រាល តែកញ្ញាទទួលបានការណែនាំបន្ថែមពីតួឯកប្រុសលោក អូន ឧស្សាហ៍ ជួយប្រាប់បន្ថែមផងដែរ ។

 

 

 

 

 

តែទោះបីជាយ៉ាងណាក៏កញ្ញានឹងព្យាយាមពង្រឹងការសម្ដែងរបស់កញ្ញាឱ្យបានកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត ដើម្បីឱ្យវិស័យភាពយន្តខ្មែរយើងកាន់តែរីកចម្រើនដើរទៅមុខ។ ជាចុងក្រោយកញ្ញាក៏សង្ឃឹមថា រឿងកាំបិតមុខ២នេះ នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ហើយក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងចូលរួមគាំទ្រវិស័យខ្មែរយើងឡើងវិញ ដើម្បីជាកំលាំងចិត្តមួយសម្រាប់សិល្បៈករសិល្បៈការិនីយើង៕

ទស្សនាវីដេអូសម្ភាសន៍ខាងក្រោមនេះ៖

 

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់