ព័ត៌មាន​ទូទៅ
          
ស្រ្តីម្នាក់ត្រូវម្តាយរារាំងមិនអោយចេញពីផ្ទះអស់រយៈពេល២៦ឆ្នាំ សូម្បីសក់ក្បាលមិនដែលកក់អស់១២ឆ្នាំ

ស្ត្រីវ័យ ៤២ឆ្នាំម្នាក់ មានឈ្មោះថា Ndezhda Bushueva  ដែលមិនបានចាកចេញពីផ្ទះរបស់នាង ស្ថិតក្នុងភូមិ 

Arefinsky ភាគខាងលិច ប្រទេសរុស្ស៊ីអស់រយៈពេល ២៦ឆ្នាំ ព្រោះតែម្ដាយមិនអនុញ្ញាត។

 

 

យោងតាមអ្នកជិតខាងរបស់ស្ត្រីខាងលើបានឲ្យដឹងថា ម្ដាយរបស់នាងដែលមានឈ្មោះថា Tayana តែងតែរារាំងនាងមិន

ឲ្យនាងចេញក្រៅផ្ទះចាប់តាំងពីអាយុ១៦ឆ្នាំមកម្ល៉េះ។​​ កាលនោះ Ndezhda កំពុងរៀនថ្នាក់ទី ជាពេលដែលម្ដាយរបស់

នាងចាប់ផ្ដើមហាមមិនឲ្យចេញទៅខាងក្រៅជាមួយក្មេងៗជំទង់ដទៃទៀតក្នុងភូមិ ​​ហើយពេលនោះនាងក៏មិនអាចទៅ

រៀនទៀតផងដែរ នេះក៏ព្រោះម្ដាយរបស់នាងចង់ការពារនាងពីគ្រោះថ្នាក់នៃពិភពលោកខាងក្រៅ។

 

 

 

យ៉ាងណាមិញ នៅដើមខែមិថុនានេះ ម្ដាយរបស់ Ndezhda បានធ្លាក់ខ្លួនឈឺហើយនាងបានបញ្ជូនគាត់ទៅពេទ្យ ដែល

នេះគឺជាលើកដំបូងរបស់នាងផងដែរ សម្រាប់ការចេញក្រៅផ្ទះក្នុងរយៈពេល២៦ឆ្នាំ។ មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើល

នៅពេលបានឃើញសភាពរបស់នាងនាពេលបច្ចុប្បន្ន។

 

បន្ទាប់មកអ្នកភូមិបាននាំនាងទៅជួបប្រធានក្រុមប្រឹក្សាមូលដ្ឋានក្នុងតំបន់ ហើយពេលនោះ Ndezhda បាននិយាយថា​

សក់របស់នាងមិនបានអស់រយៈពេល១២ឆ្នាំមកហើយ និងមិនបានផ្លាស់ប្ដូរសម្លៀកបំពាក់អស់ជាច្រើនឆ្នាំទៀតផង ។

លើសពីនេះ នាងបានចែករំលែកគ្រែដេក ជាមួយម្ដាយ និងសត្វឆ្មាទៀតផង៕ចំពោះហេតុការណ៍នេះ នាង Ndezhda

Bushueva   ក៏ត្រូវបានអញ្ចើញផ្សាយក្នុងកញ្ចក់ទូរទស្សន៍ផងដែរ ។

 

សូមទស្សនាវីដេអូខាងក្រោម៖

 

 

 

ប្រភព ៖ guardian.ng

អត្តបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់