ព័ត៌មាន​ទូទៅ
          
ថៃនឹងបើកហាងលក់ផ្សេងៗ និងអោយបរទេសចេញចូលវិញដូចធម្មតាវិញហើយ តែត្រូវមានលក្ខខណ្ឌមួយចំនួន

(ថៃ) ៖ បន្ទាប់ពីបិទប្រទេសជាច្រើនខែដោយសារវីរុសកូវីដរួចមកនេះ ថ្មីៗដោយយោងតាមសារព័ត៌មានថៃបានចុះផ្សាយថា

ក្នុងខែក្រោយនេះប្រទេសថៃនឹងអនុញ្ញាត្តិឲ្យហាងផាប់និង បារបើកឡើងវិញផងដែរហើយអ្វីដែលពិសេសគឺភ្ញៀវទេសចរអន្តរ

ជាតិ ក៏អាចចេញចូលវិញដូចដើមបានដែរ ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយចំនួនដើម្បីសុវត្តិភាព ។

 

 

ចំពោះហាងផាប់ឬ បារត្រូវគោរពតាមច្បាប់ដែលបានចែងដូចជារក្សាគម្លាតពីគ្នា និងក្បួនអនាម័យតាមវេជ្ជបញ្ជារបស់ពេទ្

យផងដែរ រីឯជនបរទេសដែលមានការអនុញ្ញាត្តិដោយមានការងារ ឬក៏គ្រួសារនៅក្នុងប្រទេសថៃគឺត្រូវនៅដាច់ដឡែកចំនួន

១៤ថ្ងៃជាមុនសិន ទើបអនុញ្ញាត្តិឲ្យចេញក្រៅបាន។

 

 

រីឯអ្នកជំនួញដែលមកពីប្រទេស សិង្ហបុរី ចិន ជប៉ុន កូរ៉េខាងត្បូង និងហុងកុង អាចនឹងលើកលែងពីករណីដាក់នៅដោយ

ឡែកចំនួន២សបា្តហ៍បានប្រសិនបើជាមានភ្ជាប់នូវលិខិតបញ្ជាក់ថាពួកគេមិនមានជំងឺឆ្លងកូវីដ១៩នេះឡើយ។

 

គួររបញ្ចក់ផងដែរថា វីរុសប្រភេទថ្មីកូវីដ១៩ បានសម្លាប់មនុស្ស៥៨នាក់ ក្នុងចំណោម៣១៦៩នាក់ ដែលមានមនុស្ស៣០៥៣

បានជាសះស្បើយហើយ នៅក្នុងប្រទេសថៃផងដែរ៕

 

 

 

អត្តបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់