ព័ត៌មាន​ទូទៅ
          
ប្រទេសអេស្ប៉ាញប្រកាសអាសន្ន ដោយសារមានចំនួនអ្នកឆ្លងនៃជំងឺកូវីដ១៩កើនឡើង

ប្រទេសអេស្ប៉ាញនៅថ្ងៃទីនៅទី២៥ ខែមីនា បានប្រកាស់អាសន្ននៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដោយកើនឡើងដល់ ៣, ៤៣៤នាក់ បន្ទាប់ពីមនុស្ស ៧៣៨នាក់បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ដោយបានវ៉ាដាច់ចំនួននៅប្រទេសចិនទៅទៀត ។

ប្រទេសអេស្ប៉ាញ បានប្រកាសបិទប្រទេសរបស់ខ្លួនកាលពីថ្ងៃទី១១ កន្លងទៅពុំធ្លាប់មានពីមុនមក ដោយសារចំនួនអ្នកស្លាប់កើនឡើងយ៉ាងកំហុក ដែលចំនួនអ្នកឆ្លងជំងឺនេះសរុបមានរហូតដល់ ៤៧ ៦១០នាក់មកហើយ។

 

ប្រទេសអេស្ប៉ាញក៏បានសុំជំនួយពីអង្គការ NATO ផ្តល់ជំនួយមនុស្សធម៌ផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ខណៈចំនួនអ្នកស្លាប់ក្នុងប្រទេស និងអ្នកឆ្លងបន្តកើនឡើងជាលំដាប់គួរអោយបារម្ភ ។

ប្រទេសអេស្ប៉ាញក៏នឹងកំពុងតែខ្វះខាតឧបករណ៍វេជ្ជសាស្រ្ត សម្រាប់ធ្វើតេស្ត ព្យាបាល និងការពារនៃជំងឺកូវីដ១៩ ដូចនឹងប្រទេសដទៃផងដែរ ។

ប្រភព ៖ Channelnewsasia 

អត្តបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់