ព័ត៌មាន​ទូទៅ
          
មិនទាន់ផុតមេរោគកូវីដ១៩ផង ពេលនេះរកឃើញមេរោគ Hanta ដែលបានសម្លាប់បុរសម្នាក់ទៀត

វីរុសកូវីដ១៩ (COVID-19) កំពុងរីករាលដាលមិនទាន់បានស្រាកស្រាន្តនៅឡើងផង នៅពេលនេះមានការរកឃើញវីរុសមួយទៀតដែលមានឈ្មោះថា Hanta (hantavirus) ដែលជាវីរុសខុសគ្នាទាំងស្រុងពី COVID-19 ប៉ុន្តែសាហាវជាង និងមានរោគសញ្ញាស្រដៀងគ្នានឹងកូវីដ១៩ ។

 

 

 

កាសែត Global Times បានចេញផ្សាយកាលពីថ្ងៃច័ន្ទកន្លងទៅថា ដោយមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរលើរថយន្តក្រុងមកពីខេត្តយូហាន បានស្លាប់នៅនឹងកន្លែងធ្វើការក្នុងខេត្តសានដុង ក្រោយពីការធ្វើតេស្តបានរកឃើញថា គេមានផ្ទុកមេរោគ Hanta ហើយមនុស្ស ៣២នាក់ផ្សេងទៀតដែលបានជិះលើរថយន្តក្រុងជាមួយបុរសនោះក៏បានធ្វើតេស្តផងដែរ ។

 

 

 

ការរពិតមេរោគ Hanta នេះ វាមិនមែនជាមេរោគដែរទើបតែរកឃើញពេលនេះនោះទេ គឺគេរកវាឃើញក្នុងអំឡុងឆ្នាំ១៩៥០ មកម្លេះ  នៅក្នុងជំនាន់សង្គ្រាមអាមេរិក-កូរ៉េ នៅទន្លេ Hantan របស់កូរ៉េខាងត្បូងសព្វថ្ងៃ ដែលវាមានរោគសញ្ញាដូចជា ៖ មានអារម្មណ៍ក្តៅខ្លួន ឈឺសាច់ដុំធ្ងន់ធ្ងរ និងអស់កម្លាំង បន្ទាប់ពី ពីរបីថ្ងៃរោគសញ្ញានៃការឆ្លងនេះរួមមានដូចជា ៖ ឈឺក្បាល ចង្អោរ ក្អួត ក្ដៅញាក់ រាគរុះ  ឈឺក្រពះ និងវិមុខ។ រោគសញ្ញានេះវាខុសគ្នាតែមួយគត់រវាង Hanta និង COVID-19 គឺវាមិនគ្រុនផ្តាសាយ (ហៀរសំបោរ ឬ ក្អក) នោះទេ ។

 

 

យោងតាម CDC របស់អាមេរិកបានឱ្យដឹងថា សម្រាប់វីរុសនេះ ការឆ្លងពីមនុស្សទៅមនុស្សគឺកម្របំផុត ហើយវារីករាលដាលជាលទ្ធផល នៃទំនាក់ទំនងជិតស្និទ្ធជាមួយនឹងទឹកនោម លាមក ឬ ទឹកមាត់របស់សត្វកណ្តុរ ។

 

 

ប្រភព ៖ Dailymail

អត្តបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់