ព័ត៌មាន​ទូទៅ
          
តារាសម្ដែងលោក អូនឧស្សាហ៍ បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះវីរុសកូវីដ១៩ ស្របពេលដែលលោកត្រៀមចេញរឿងភាគថ្មីមួយ

(ភ្នំពេញ)៖ តារាសម្ដែង លោក អូន ឧស្សាហ៍ នឹងមានរឿងភាគថ្មីមួយដើម្បីមកបង្ហាញជូនដល់មិត្តអ្នកគាំទ្រចូលចិត្តតាមដានទស្សនាខ្សែភាពយន្តរឿងភាគខ្មែរយើង ដែលនឹងត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ PNN ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបានបង្ហាញប្រាប់ពីចំណងជើងរឿងថ្មីនេះគឺ រឿងកាំបិតមុខពីរ ដែលលោកជាតួឯកប្រុសសំខាន់នៅក្នុងរឿងថ្មីនេះ ជាមួយអ្នកនាង កែវ ស្រីនាង ។

 

 

 

 

ដោយឡែកស្ថិតក្នុងស្ថានភាពដែលគួរឱ្យព្រួយបារម្ភនៃការកើនឡើងនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ ដែលហៅថា កូវីដ១៩ តួឯកប្រុសក្នុងរឿង កាំបិតមុខពីរ នេះ លោកក៏បានបង្ហាញពីក្ដីព្រួយបារម្ភនៃការកើនឡើងនៃជំងឺនេះ ដោយលោកក៏បានផ្ញើសារណែនាំទៅកាន់បណ្ដាប្រជាពលរដ្ឋខ្មែរយើង សូមឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅប្រកបដោយភាពអនាម័យជានិច្ច លាងសម្អាតដៃជាមួយអាល់កុលជែល ឬសាប៊ូជានិច្ច និងពាក់ម៉ាស់នៅពេលចេញក្រៅផ្ទះឬនៅទីប្រជុំជន កន្លែងសាធារណៈជាដើម។ ជាចុងក្រោយលោកក៏សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេស សូមឱ្យមានសុខភាពល្អ នឹងជៀសផុតពីជំងឺកាចសាហាវមួយនេះ និងកុំភ្លេចរង់ចាំតាមដានទស្សនារឿងថ្មីរបស់លោកដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN ក្នុងពេលឆាប់ៗខាងមុខនេះ៕

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់