(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី06ខែធ្នូ ឆ្នាំ2020នេះ លោក អុិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានអញ្ជើញឡើងយន្តហោះទៅកាន់ទីក្រុងម៉ាកាវ ប្រទេសចិន ដើម្បីអញ្ជើញចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ “The 59Th Asia Pacific Film Festival 2019” ។ បើតាមប្រសាសន៍លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានប្រាប់ឱ្យដឹងថា លោកពិតជាមានក្ដីសោមនស្សរីករាយដែលទទួលបានការអញ្ជើញពីភាគីខាងប្រទេសចិន បានអញ្ជើញរូបលោកចូលរួមនៅក្នុងកម្មវិធីនេះ ដោយឡែកលោកប្រាប់ឱ្យដឹងថា ក្នុងកម្មវិធីនេះលោកបានអញ្ជើញចូលក្នុងរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី 8-9 ខែមករា ឆ្នាំ2020នេះ ហើយលោកក៏បានលើកយកខ្សែភាពយន្តខ្នាតធំចំនួន២រឿង គឺរឿងលោកឪពុក និងរឿងព្រលឹង ដើម្បីចូលរួមប្រកួតនៅលើឆាកអន្តរជាតិក៏ដូចជានៅក្នុងកម្មវិធីនេះផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះក្នុងកម្មវិធីនេះក៏មានវត្តមានតារាសម្ដែងតួឯកសំខាន់នៅក្នុងខ្សែភាពយន្តទាំង២នេះបានអញ្ជើញចូលរួមជាតារាកិត្តិយសក្នុងកម្មវិធីនេះផងដែរគឺមានដូចជា អ្នកនាង ភិន សុដាលីស, លោក ភឹម តារាវិបុល, លោក សុវណ្ណ ចាន់រតនា, លោក ហេង នរៈកក្កដា, លោក មូល សារ៉ាវ៉ាន់ ៕
អ្នកនាង ភិន សុដាលីស
លោក ភឹម តារាវិបុល
លោក សុវណ្ណ ចាន់រតនា
លោក ហេង នរៈកក្កដា
លោក មូល សារ៉ាវ៉ាន់
រូបភាពក្នុងព្រលានយន្តហោះព្រឹកនេះ
អត្ថបទ៖ Rith