ព័ត៌មាន​ទូទៅ
          
ស្ងាត់ៗកញ្ញា កែវ ឡាវីញ ចូលសម្ដែងខ្សែភាពយន្តលើកដំបូងដោយគ្រងតំណែងតួឯកក្នុងរឿងថ្មីមួយ

(ភ្នំពេញ)៖ ថ្មីៗនេះផលិតកម្មមហាហង្សបានបង្ហាញមុខមាត់តារាសម្ដែងតួឯកស្រីថ្មីក្នុងខ្សែភាពយន្តខ្នាតធំថ្មីមួយ ដែលមានរូបរាងស្រស់សោភា សម្ដីផ្អែម ប្រកបដោយស្នាមញញឹមមានមន្តស្នេហ៍ គឺកញ្ញា កែវ ឡាវីញ ។ កញ្ញា កែវ ឡាវីញ ត្រូវបានគេស្គាល់ថាជាកូនស្រីរបស់អតីតតារាសម្ដែងជើងចាស់អ្នកស្រី កែវ កល្យាណ ដែលជាអតីតតារាសម្ដែងមួយរូបធ្លាប់ទទួលបានភាពល្បីល្បាញកំឡុងឆ្នាំ១៩៩០មកម្ល៉េះ ។ ដោយកញ្ញាមានបងប្អូនពីរនាក់ ដែលកញ្ញាជាកូនស្រីច្បងនៅក្នុងគ្រួសារ យ៉ាងណាមិញងាកមកមើលសម្រាស់របស់កញ្ញា កែវ ឡាវិញ វិញក៏មានសម្រស់ពិតជាស្រស់ស្អាតមិនចាញ់ម្ដាយប៉ុន្មានដែរ ដោយសព្វថ្ងៃនេះកញ្ញាទើបតែបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែក Design ។

 


 

 

 

មួយរយៈនេះឃើញថាកញ្ញាកំពុងតែទទួលបានប្រជាប្រិយជាខ្លាំងទាំងការដើរម៉ូតជាតារាម៉ូដែលផង ដោយការទទួលថត spot ឱ្យក្រុមហ៊ុនមួយចំនួនដែរ និងជាពិធីករមួយរូបដែលមានវោហាសព្ទពិរោះផងដែរ និង ជាពិសេសកញ្ញាក៏កំពុងតែចាប់ផ្ដើមកុងត្រាថតខ្សែភាពយន្តខ្នាតធំមួយនៅក្នុងផលិតកម្មមហាហង្ស ។ ថ្វីត្បិតតែនេះគឺជាលើកដំបូងរបស់កញ្ញាក្នុងការសម្ដែងខ្សែភាពយន្តខ្នាតធំដែលកញ្ញាពុំដែលធ្លាប់មានបទពិសោធន៍ពីមុនមកទេ ហើយក៏ត្រូវសម្ដែងជាតួអង្គឯកក្នុងរឿងផងដែរ  តែកញ្ញាអាចសម្ដែងបានល្អដូចជាតារាដែលធ្លាប់មានបទពិសោធន៍មកពីមុនអញ្ចឹង ៕

 

 

 

 

 

 

 

 អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់